ស្នេហាដែលចាប់ផ្តើមដោយបែបនេះ ភាគច្រើនមិនបានយូរឡើយ

//s9.kh1.co/b1/b1a4409fec0407b8d503c65b7ac8c2a4d03cc04a.jpg
ស្នេហា

 ០៤-តុលា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

ជាការពិតណាស់ ស្នេហាមួយដែលចាប់ផ្តើមឡើងមកដោយបែបនេះ ភាគច្រើននៅជាមួយគ្នា មិនដែលបានយូរអង្វែងឡើយ។

ស្នេហា៖ ពិតណាស់ រាល់ស្នេហារវាងមនុស្សពីរនាក់ដែលបានបង្កើតឡើងមក គឺម្នាក់ៗពិតជាចង់ឱ្យស្នេហាមួយនេះបានយូរអង្វែងតាមអ្វីដែលអាចធ្វើទៅបានណាស់ ប៉ុន្តែរឿងរ៉ាវគ្រប់យ៉ាង យើងគ្រប់គ្នាសុទ្ធតែមិនអាចដឹងមុនបានឡើយ គឺមានតែអាស្រ័យទៅលើមនុស្សពីរនាក់ប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត ស្នេហាដែលចាប់ផ្តើមឡើងមកដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ភាគច្រើនមនុស្សពីរនាក់នៅជាមួយគ្នាមិនបានយូរឡើយ ដូច្នេះហើយ ទើបបានជាគេថាមុននឹងដាក់ចិត្តស្រលាញ់លើអ្នកណាម្នាក់ គួរតែគិតឱ្យបានច្បាស់ មុននឹងសម្រេចចិត្ត។

ស្នេហាដែលចាប់ផ្តើមដោយបែបនេះ ភាគច្រើនមិនបានយូរឡើយ៖

១. ​ឃើញភ្លាមស្រលាញ់ភ្លែត

រូបតំណាង
រូបតំណាង

ស្នេហាមួយ ដែលកើតចេញពីការឃើញភ្លាមស្រលាញ់ភ្លែត វាមិនងាយនឹងបានយូរឡើយ ព្រោះមនុស្សដែលឃើញភ្លាមស្រលាញ់ភ្លែត គឺចិត្តងាយបំផុត ដូច្នេះហើយ ប្រសិនបើស្នេហាអ្នក កើតចេញពីការដែលសង្សារអ្នក ឃើញអ្នកភ្លាមស្រលាញ់ភ្លែត ថ្ងៃក្រោយទៅ គេឃើញអ្នកផ្សេងល្អជាង ឬស្អាតជាងអ្នក គេច្បាស់ជាស្រលាញ់អ្នកផ្សេង រួចបោះបង់អ្នកចោលជាក់ជាមិនខាន។

២. ស្រលាញ់គ្នាទាំងមិនទាន់ស្គាល់គ្នាច្បាស់

រូបតំណាង
រូបតំណាង

ការដែលមនុស្សពីរនាក់ស្រលាញ់គ្នា ទាំងដែលមិនទាន់បានចំណាយពេលស្វែងយល់ពីគ្នាផង ហើយក៏ព្រមធ្វើជាសង្សារនឹងគ្នានោះ គឺភាគច្រើនមិនដែលបានយូរឡើយ ព្រោះថាគូស្នេហ៍ខ្លះ គេស្រលាញ់គ្នារាប់ឆ្នាំ នៅតែមិនទាន់យល់ពីគ្នាច្បាស់ផង ចុះទម្រាំទើបតែមនុស្សទើបស្គាល់គ្នានេះ ទៅសង្ឃឹមលើអ្វីថានឹងបាននៅជាមួយគ្នាយូរនោះ។

៣. មើលឃើញតែចំណុចល្អរបស់គ្នា

រូបតំណាង
រូបតំណាង

ស្រលាញ់គ្នាដំបូងៗល្អណាស់ ស្រស់ស្រាយណាស់ តែមិនបានប៉ុន្មាន មានរឿងមិនចេះចប់មិនចេះហើយ ឈ្លោះតែគ្នា នោះក៏ដោយសារតែពីមនុស្សពីរនាក់ចាប់ផ្តើមស្រលាញ់គ្នា មើលឃើញតែចំណុចល្អរបស់គ្នា ដោយមិនបានមើលឃើញពីចំណុចមិនល្អរបស់គ្នា ដល់ពេលនៅជាមួយគ្នា ទើបឃើញពីចំណុចមិនល្អ រួចក៏ទទួលយកមិនបាន ដែលជាហេតុធ្វើឱ្យស្នេហាមិនបានយូរអង្វែងទៅមុខទៀត។

៤. ស្នេហាដែលកើតចេញពីក្តីអាណិត

រូបតំណាង
រូបតំណាង

ក្តីអាណិតមិនឈ្នះក្តីស្រលាញ់ឡើយ ហើយស្នេហាមួយប្រសិនបើកើតចេញពីការអាណិត គឺមិនបានយូរឡើយ ព្រោះថាស្នេហាមួយ ដែលអាចធ្វើឱ្យមនុស្សពីរនាក់តស៊ូជាមួយគ្នាបានដល់ទីបំផុត គឺត្រូវការក្តីស្រលាញ់ មិនមែនជាក្តីអាណិតនោះទេ ហើយក្តីអាណិតអាចធ្វើឱ្យមនុស្សពីរនាក់ ទ្រាំនៅជាមួយគ្នាបានត្រឹមតែមួយរយៈពេលខ្លីប៉ុណ្ណោះ ដូច្នេះស្នេហាដែលកើតចេញពីក្តីអាណិត គ្មានអនាគតឡើយ៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T