៤យ៉ាងដែលមនុស្សប្រុសចង់បាន នៅពេលគេស្រលាញ់អ្នកខ្លាំង

//s9.kh1.co/b7/b7fe7799705c4c54cb5ff92240e658f6d6ca1bc7.jpg
ស្នេហា

 ០៧-តុលា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

មនុស្សប្រុសភាគច្រើន នៅពេលដែលដាក់ចិត្តថាស្រលាញ់មនុស្សស្រីណាម្នាក់ខ្លាំងហើយ គេមិនចង់បានអ្វីក្រៅពីចង់បាន៤យ៉ាងនេះទេ។

ស្នេហា៖ ជាទូទៅ មនុស្សប្រុសងាយនឹងស្រលាញ់ក៏ពិតមែន ប៉ុន្តែមិនងាយនឹងស្រលាញ់អ្នកណាម្នាក់ខ្លាំងឡើយ លុះត្រាតែមនុស្សស្រីម្នាក់នោះ មានឥទ្ធិពលខ្លាំងមកលើគេ ហើយនៅពេលដែលគេស្រលាញ់ខ្លាំង គេតែងតែមានភាពច្បាស់លាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត សម្រាប់មនុស្សប្រុសដែលគេមិនសូវជាស្រលាញ់ គេនឹងមិនសូវជាខ្វល់ ឬចង់បានអ្វីមួយពីមនុស្សស្រីឡើយ តែនៅពេលដែលគេដាក់ចិត្តថាស្រលាញ់ខ្លាំង គេតែងតែរំពឹងចង់បានរឿងមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះពីមនុស្សស្រី។

៤យ៉ាងដែលមនុស្សប្រុសចង់បាន នៅពេលគេស្រលាញ់អ្នកខ្លាំង៖

១. ភាពស្មោះត្រង់

រូបតំណាង
រូបតំណាង

នៅពេលដែលមនុស្សប្រុសស្រលាញ់មនុស្សស្រីណាម្នាក់ខ្លាំង អ្វីដែលគេចង់បានពីមនុស្សស្រីនោះ គឺភាពស្មោះត្រង់ ព្រោះនៅពេលដែលគេស្រលាញ់ខ្លាំ​ង គឺបានន័យថាគេមានភាពច្បាស់លាស់ជាមួយនឹងមនុស្សស្រីម្នាក់នោះហើយ ដូច្នេះគេគ្រាន់តែចង់បានភាពច្បាស់លាស់ត្រលប់មកវិញ ពីមនុស្សស្រីដែលគេស្រលាញ់តែប៉ុណ្ណោះ។

២. ក្តីស្រលាញ់ពិត

រូបតំណាង
រូបតំណាង

អ្វីដែលមនុស្សប្រុសចង់បានពីមនុស្សស្រី នៅពេលដែលគេដាក់ចិត្តថាស្រលាញ់ខ្លាំង គឺចង់បានក្តីស្រលាញ់ពិតប្រាកដពីមនុស្សស្រី ដែលមិនមែនជាក្តីស្រលាញ់ក្លែងក្លាយ ឬជាអារម្មណ៍មួយឆាវ ព្រោះនៅពេលដែលគេស្រលាញ់ខ្លាំង គឺគេប្រាកដប្រជាជាមួយស្នេហានេះខ្លាំងណាស់។

៣. ការអត់ធ្មត់

រូបតំណាង
រូបតំណាង

មនុស្សស្រលាញ់គ្នា ជៀសមិនផុតពីការដែលមានបញ្ហា និងការឈ្លោះប្រកែកគ្នាទេ អញ្ចឹងហើយ មនុស្សប្រុសតែងចង់ឱ្យមនុស្សស្រីដែលខ្លួនស្រលាញ់ ចេះមានការអត់ធ្មត់ មិនមែនខឹងគ្នា ឈ្លោះគ្នារកតែសុំបែកនោះទេ ព្រោះវាមានតែធ្វើឱ្យបញ្ហានោះ ដោះស្រាយមិនចេញ ដូច្នេះ ទើបមនុស្សប្រុសចង់ឱ្យមនុស្សស្រីដែលគេស្រលាញ់ខ្លាំង មានការអត់ធ្មត់។

៤. ការចែករំលែកគោលដៅអនាគតជាមួយគ្នា

រូបតំណាង
រូបតំណាង

ពិតណាស់ មិនមែនមានតែមនុស្សស្រីទេ ដែលចង់ឱ្យមនុស្សប្រុសនិយាយរឿងអនាគតជាមួយគ្នា មនុស្សប្រុសក៏ដូចគ្នា នៅពេលដែលគេស្រលាញ់អ្នក គឺគេក៏ចង់ឱ្យមនុស្សស្រីដែលគេស្រលាញ់នោះ ចែករំលែកគោលដៅអនាគតជាមួយគ្នាដែរ ព្រោះវាបង្ហាញឱ្យឃើញថា ស្នេហានេះនឹងមានសង្ឃឹមថានឹងបានដើរដល់ថ្ងៃអនាគតជាមួយគ្នា៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T