កុំស្រលាញ់មនុស្សប្រុសណា ដែលធ្វើឱ្យអ្នកជួបរឿងទាំងនេះ

//s9.kh1.co/87/872972346ad33b43d89d6c89b26ff6e79f0e1c98.jpg
ស្នេហា

 ០៥-តុលា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

ស្រីៗកុំដាក់ចិត្តស្រលាញ់ទៅលើមនុស្សប្រុសណា ដែលតែងតែធ្វើឱ្យអ្នកជួបរឿងទាំងអស់នេះឱ្យសោះ ព្រោះអ្នកនឹងគ្មានក្តីសុខ។

ស្នេហា៖ មនុស្សប្រុស ដែលមនុស្សស្រីគ្រប់រូបដាក់ចិត្តស្រលាញ់ គួរណាតែជាមនុស្សប្រុស ដែលអាចធ្វើឱ្យអ្នកមានក្តីសុខ និងមានស្នាមញញឹមច្រើនជាងក្តីទុក្ខ ទើបស័ក្កសមនឹងទទួលបានក្តីស្រលាញ់ និងការលះបង់របស់អ្នក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ មនុស្សស្រីគ្រប់រូប កុំស្រលាញ់មនុស្សប្រុសណា ដែលតែងតែធ្វើរឿងមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះដាក់អ្នកឱ្យសោះ ព្រោះថាមនុស្សប្រុសបែបនេះ មិនស័ក្កសមឱ្យអ្នកចំណាយ ទាំងក្តីស្រលាញ់និងពេលវេលាទៅលើនោះទេ។

កុំស្រលាញ់មនុស្សប្រុសណា ដែលធ្វើឱ្យអ្នកជួបរឿងទាំងនេះ​៖

១. ធ្វើឱ្យអ្នកយំញឹកញាប់

រូបតំណាង
រូបតំណាង

កុំស្រលាញ់ឱ្យសោះ មនុស្សប្រុសណាដែលធ្វើឱ្យអ្នកយំញឹកញាប់ ព្រោះនៅពេលនេះមិនទាន់ជាអ្វីនឹងគ្នាពិតប្រាកដផង គេធ្វើឱ្យអ្នកយំប៉ុណ្ណេះហើយ ចុះទម្រាំថ្ងៃអនាគត ​អ្នកនឹងសង្ឃឹមទៅលើអ្វីថាគេនឹងធ្វើឱ្យអ្នកបានសើចច្រើនជាងយំនោះ សុខចិត្តឈឺមួយពេល ក៏គ្រាន់បើជាងនៅស្រលាញ់ ទាំងដែលគេធ្វើឱ្យយំរាល់ថ្ងៃដែរ។

២. ធ្វើឱ្យអ្នកឯកា

រូបតំណាង
រូបតំណាង

ត្រូវចាំថាមនុស្សដែលគេស្រលាញ់អ្នកពិត គេគ្មានថ្ងៃទុកអ្នកចោល រហូតធ្វើឱ្យអ្នកមានអារម្មណ៍ថាឯកានោះទេ ហេតុនេះ កុំស្រលាញ់ឱ្យសោះ មនុស្សប្រុសណាដែលតែងតែធ្វើឱ្យអ្នកឯកា និងមានលេសថារវល់រហូត ព្រោះមនុស្សប្រុសដែលអាចធ្វើបែបនេះចំពោះអ្នកបាន គឺមានតែមនុស្សដែលគេមិនបានស្រលាញ់អ្នកពិតតែប៉ុណ្ណោះ។

៣. ធ្វើឱ្យអ្នកគិតថាខ្លួនល្អមិនគ្រប់គ្រាន់

រូបតំណាង
រូបតំណាង

ស្រលាញ់អ្នកណាក៏ស្រលាញ់ចុះ តែកុំស្រលាញ់ឱ្យសោះមនុស្សប្រុសណា ដែលតែងតែធ្វើឱ្យអ្នកគិតថាខ្លួនអ្នកល្អមិនគ្រប់គ្រាន់សម្រាប់គេ ព្រោះមនុស្សដែលគេស្រលាញ់អ្នក និងចង់ឱ្យអ្នកមានក្តីសុខ គេនឹងមិនធ្វើឱ្យអ្នកមានអារម្មណ៍បែបនេះឡើយ ផ្ទុយទៅវិញ គេមានតែធ្វើឱ្យអ្នកមានអារម្មណ៍ល្អជាមួយខ្លួនឯង គ្រប់ពេលដែលបាននៅក្បែរគេ។

៤. ធ្វើឱ្យអ្នកយល់ថាខ្លួនគ្មានតម្លៃ

រូបតំណាង
រូបតំណាង

មនុស្សប្រុសដែលតែងតែធ្វើឱ្យអ្នកយល់ថាខ្លួនឯងគ្មានតម្លៃនោះ គឺជាមនុស្សប្រុសដែលតែងមើលរំលងតម្លៃរបស់អ្នក ហើយធ្វើឱ្យអ្នកលះបង់រហូតធ្វើឱ្យខ្លួនឯងអស់តម្លៃដោយសារតែគេ អញ្ចឹងហើយ កុំទ្រាំនៅស្រលាញ់នឹងមនុស្សប្រុសបែបនេះទៀត ព្រោហថាមនុស្សប្រុសល្អៗ នៅមានច្រើនទៀត ដែលស័ក្កសមនឹងទទួលបានក្តីស្រលាញ់ និងការលះបង់របស់អ្នក៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T