កូនខ្មែរគួរដឹង សម្បត្តិបេតិភណ្ឌទាំង៤របស់កម្ពុជា ដែលត្រូវបានដាក់បញ្ជូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក

//s9.kh1.co/cc/cc71304ecc337a2dc924eebeeb017aeca3116b08.jpg
សង្គម

 ២០-កញ្ញា-២០២៣ ២ល្ងាច · ៨ ខែមុន

រួមមាន៖ តំបន់ប្រាសាទកោះកេរ រមណីយដ្ឋានអង្គរ តំបន់ប្រាសាទសំបូរព្រៃគុក តំបន់ប្រសាទព្រះវិហារ។

សង្គម៖ ពិតណាស់ប្រទេសកម្ពុជា គឺជាប្រទេសមួយស្ថិតនៅផ្នែកខាងត្បូងនៃឧបទ្វីបឥណ្ឌូចិន ក្នុងអនុតំបន់អាស៊ីអាគ្នេយ៍។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រទេសកម្ពុជា ជាប្រទេសមួយដែលមានប្រវត្តសាស្ត្រដ៏យូរអង្វែងណាស់ហើយមក។ ហើយក៏ជាប្រទេសមួយដែលសម្បូរទៅដោយ​ភោគទ្រព្យទេសចរណ៍ធម្មជាតិជាច្រើនកន្លែងផងដែរ មានទាំងព្រៃឈើ សត្វព្រៃ ជ្រលងភ្នំ ទឹកជ្រោះ ទឹកផុស ទឹកពុះ (តេទឹកពុះ នៅខេត្តកំពង់ស្តឺ) ដងទន្លេសាប ទន្លេមេគង្គជាដើម។

មិនតែប៉ុណ្ណោះ ប្រទេសកម្ពុជាក៏ជាប្រទេសមួយដែលសំបូរទៅដោយភោគទ្រព្យទេសចរណ៍ប្រវត្តិសាស្រ្ត និងវប្បធម៌រួមមាន មណ្ឌលអង្គរ មានប្រាសាទអង្គរវត្ត អង្គរធំ និងប្រាសាទដទៃទៀតដែលជាតំបន់ទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងសំខាន់ជាងគេនៅកម្ពុជា ។

ប្រាសាទទាំងនេះកំពុងទទួលការថែរក្សាជួសជុលក្រោមកិច្ចសហកាជាមួយអាជ្ញាធរខេត្ត អាជ្ញាធរអប្សរា និងអង្គការយូនីស្កូ ។មួយវិញទៀត សារមន្ទីរជាតិគុកទួលស្លែង និងជើងឯកតំបន់អន្លង់វែងក៏ជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត និងវប្បធម៌នៃប្រទេសកម្ពុជាផងដែរ ។

ថ្មីនេះៗ តំបន់ទេសចរណ៍ទាំងនោះ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិភណ្ឌរបស់កម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក ក្រោមការកត់ត្រាក្នុងបញ្ជីរបស់អង្គការយូណេស្កូ៖

១. តំបន់ប្រាសាទកោះកេរ ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោកនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដប្រទេសអារ៉ាប៊ីសាអូឌីត។

ប្រសាទកោះកេរ
ប្រសាទកោះកេរ

២. រមណីយដ្ឋានអង្គរ ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក  នៅថ្ងៃ​ទី១៤ ខែធ្នូ ឆ្នាំ​១៩៩២ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក។

រមណីយដ្ឋានតំបន់អង្គរវត្ត
រមណីយដ្ឋានតំបន់អង្គរវត្ត

៣. តំបន់ប្រសាទព្រះវិហារ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៨  នៅទីក្រុងកេបិក ប្រទេសកាណាដា។

តំបន់ប្រសាទព្រះវិហារ
តំបន់ប្រសាទព្រះវិហារ
តំបន់ប្រសាទព្រះវិហារ
តំបន់ប្រសាទព្រះវិហារ

៤. តំបន់ប្រាសាទសំបូរព្រៃគុក ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០១៧ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ។

តំបន់ប្រាសាទសំបូរព្រៃគុក
តំបន់ប្រាសាទសំបូរព្រៃគុក
Kan Pheackdey
P.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T