ហ្វេនភ្ញាក់ផ្អើល សុខៗឃើញតារា Kpop រូបនេះ​ មានវត្តមានក្នុងរឿងហូលីវូដ

//s9.kh1.co/c9/c905c1d9b6aee48ebf3800f974f7de6c2265979a.png
តារា & កម្សាន្ដ

 ១២-មករា-២០២៤ ២ល្ងាច · ៣ ខែមុន

Yunjee ថែមទាំងបានចូលរួមបង្ហាញវត្តមាននៅក្នុងកម្មវិធីបើកសម្ភោធរឿងបែបហូលីវូដ ជាមួយនឹងតារាល្បីៗលំដាប់ជួរមុខដូចជា លោក Kevin Hart ទៀតផង។

កម្សាន្ត៖ កាលពីពេលថ្មីៗនេះ អតីតតារាចម្រៀងស្រីម្នាក់ Yunjee Kim ជាតារាចម្រៀង Kpop Solo ជំនាន់ទី២ កាលពី១០ឆ្នាំមុន បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង។ ដោយតារាស្រីរូបនេះ បានប្រកាសថា ខ្លួនបានហក់ចូលវិស័យភាពយន្ដហូលីវូដជាមួយតារាអន្តរជាតិល្បីៗជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Yunjee Kim
 Yunjee Kim

មិនតែប៉ុណ្នោះ Yunjee ថែមទាំងបានចូលរួមបង្ហាញវត្តមាននៅក្នុងកម្មវិធីបើកសម្ភោធរឿងបែបហូលីវូដ ជាមួយនឹងតារាល្បីៗលំដាប់ជួរមុខដូចជា លោក Kevin Hart ទៀតផង។ បើទោះបីជានៅក្នុងវិស័យរឿងភាគកូរ៉េ រូបនាង សម្ដែងជាតួអង្គបន្ទាប់បន្សំក៏ពិតមែន ប៉ុន្ដែនៅក្នុងរឿង Lift ដែលជារឿងហូលីវូដដំបូងរបស់នាង គឺជាតួអង្គសំខាន់។

 Yunjee Kim
 Yunjee Kim

លើសពីនោះ Yunjee ហាក់មិនសូវទទួលបានការគាំទ្រ ប្រជាប្រិយភាព សមនឹងសមត្ថភាពសម្ដែងរបស់នាងនោះទេ មហាជនសង្ឃឹមថា ការបង្ហាញវត្តមានក្នុងវិស័យអន្តរជាតិលើកនេះ នឹងទទួលបានជោគជ័យសមនឹងអ្វីដែលរូបនាងបានខិតខំកន្លងមក៕

ប្រភព៖ Koreaboo

 Yunjee Kim
 Yunjee Kim
 Yunjee Kim
 Yunjee Kim
 Yunjee Kim
 Yunjee Kim
 Yunjee Kim
 Yunjee Kim
 Yunjee Kim និង Kevin Hart
 Yunjee Kim និង Kevin Hart
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T