ដឹង​ទេ​ថា​ហេតុ​អ្វី​ បាន​ជា​យើង​​តែង​ បិទភ្នែក​ពេល​​ថើប​គ្នា​ម្តង​ៗ​? នេះ​ជា​មូល​ហេតុ​...

//s9.kh1.co/ab/ab61932217c5109cefbdfb26fce021c2857f0b82.jpg
ស្នេហា

 ០៨-មករា-២០២១ ៤ល្ងាច · ៥ ឆ្នាំមុន

ការ​ថើបគឺ​ជា ​សកម្មភាព​មួយ ដ៏ស្និទ្ធស្នាល​បំផុត​ ក្នុង​សកម្មភាព​ ដ៏ស្និទ្ធិស្នាល​មួយ​រវា​ង មនុស្ស​ស្រី​ប្រុស នៅពេល​ដែល​ពួកគ ចង់​បញ្ចាក់​ក្តី​ស្រលាញ់​ ទៅកាន់ភាគីម្ខាងទៀត​។

យល់​ដឹង​៖ តើ​អ្នក​មាន​ដែល ​ចាប់​អារម្មណ៍​ឃើញ ​ដែល​ទេ​ថា ​តារាភាព​យន្ត ​ភាគ​ច្រើន​ នៅពេល​ដែល ​ពួកគេ​ចាប់​ផ្តើម​ ថើប​គ្នា​ពួកគេ​ក៏ ​តែង​តែបិទ​ភ្នែក ដែរឬទេ​? ហើយ​ប្រសិនបើ​មាន ​អ្នក​ណា​ដែល ​ថើប​គ្នា​ហើយ​ បើក​ភ្នែក​យើង​ អាច​ប្រហែល​ជា​ ចម្លែក​ចិត្ត​ទៅ​វិញ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាម​ការពិត​ទៅ ​នេះជា​ទម្លាប់​នៃ ​មនុស្ស​ម្នាក់​ៗ តែមិន​ទាំង​អស់​ទេ ក្នុង​នោះ​ចំណោមនោះ ​ក៏នៅតែ​មាន​ មនុស្ស​មួយ​ចំនួន ក៏ពួកគេ​​នៅ​តែ​បើ​កភ្នែក​ នៅពេល​ដែល ​ថើបគ្នា​ដែ​រ។ ក៏ប៉ុន្តែ មនុស្ស​ភាគច្រើន ទម្លាប់​​បិទភ្នែក​ នៅពេល​ដែល ​ពួកគេ​ថើប​គ្នា ​មូល​ហេតុ​ចម្បង​មួយ ​ដែល​ពួកគេ​បិទភ្នែក ពេល​ថើបគ្នា​គឺ ​ដើម្បី​បង្កើន​អារម្មណ៍ ​រ៉ូមែន​ទិក។

យោងតាម ​ការ​សិក្សា​ដោយ ​អ្នក​ចិត្តវិទ្យា​ជាច្រើន ​បាន​ឲ្យ​ដឹង​ថា​ នៅ​អំឡុងពេល ​ថើប​ប្រសិនបើ​ពួកគេ​ បើក​ភ្នែក​មើលមុខគ្នា ហើយ​​ឃើញ​មនុស្ស​ឬ សកម្មភាព​ដែល ​នៅ​ជុំវិញ​ខ្លួន​ច្រើន​ពេក ​នឹង​ធ្វើ​ឲ្យ​អារម្មណ៍ ​របស់​ពួកគេត្រូវ​បែ​ងចែក ​​ពិបាកក្នុង​ការ​ទទួល​បាន​ អារម្មណ៍​រ៉ូមែន​ទិក ​នៃ​ការ​ថើប​មួយ​នេះ ​ផងដែរ​។ ហេតុនេះ​ហើយ ​ទើប​បាន​ជា មនុស្ស​ភាគច្រើន ​និង​ជា​ពិសេស ​តារាភាពយន្ត ​​ពួកគេ​តែង​បិទភ្នែក​។​

ខាងក្រោមនេះ ​ជា​មូលហេតុ​បន្ថែម​ទៀត​៖

១. ផ្តោត​អារម្មណ៍បាន​ល្អ

រូបតំណាង​
រូបតំណាង​

នៅពេលដែល​ថើបគ្នា ពួកយើងនឹង​មាន ​គម្លាត​ជិត​ខ្លាំង​ ទៅកាន់​ភាគីម្ខាង​ទៀត បិទ​ភ្នែកអាចជួយ ​អ្នក​ឲ្យ​មាន​អារម្មណ៍ ​ពេញ​លេញ​ក្នុង​ការថើប។ ជាពិសេស​គឺ ​អារម្មណ៍​ដែលទទួល​បាន ​ពីការ​ប៉ះពាល់ ផ្នែក​ផ្សេងៗ​​នៃ ​រាងកាយគ្នា​ ទៅ​វិញ​ទៅមក។

២. បិទបាំង​ការ​ខ្មាស់​អៀន

រូបតំណាង​
រូបតំណាង​

ការ​ថើប​គឺ​ជា សកម្មភាព​ដែល ស្និទ្ធិស្នាល​និង ​ផ្ទាល់​ខ្លួន​បំផុតមួយ ​របស់​មនុស្ស​ម្នាក់ៗ​។ បិទភ្នែក ​អាច​ជួយ​ឲ្យ អ្នកជៀស​ផុត​ពី ​អារម្មណ៍​គ្មាន​ទំនុកចិត្ត ​លើ​ខ្លួន​ឯងនិង​ អារម្មណ៍​ខ្មាស់​អៀន​ចំពោះ ​គ្នា​ផងដែរ​។

៣. ជៀស​វាង​អារម្មណ៍​ឆ្គាំងឆ្គង​

រូបតំណាង​
រូបតំណាង​

ការ​បើ​កភ្នែក​ នៅអំឡុងពេល​ ដែលអ្នក​ថើប​គ្នា​គឺ ពិត​ជា​មិន​ទំនងនោះទេ​។ ព្រោះ​ថា ​វា​នឹង​ធ្វើ​ឲ្យ​ដៃគូ របស់​អ្នក​មាន​ អារម្មណ៍​ថា​មិន ​ស្រណុកក្នុង​ខ្លួន។ លើសពី​នេះ ​វិទ្យាសាស្ត្រក៏​បាន ​ផ្តល់​ជា​ភស្តុតាង ​បញ្ជាក់​ថា​បើ​អ្នក ​បើ​ក​ភ្នែក​វា​នឹង​ធ្វើ​ឲ្យ ​អារម្មណ៍​អ្នក​ច្របូកច្របល់ ​មិន​អាច​ផ្តោត​អារម្មណ៍​ បាន​ផងដែរ​។

៤. ធម្មជាតិ​របស់​មនុស្ស​

រូបតំណាង​
រូបតំណាង​

នៅពេល​ដែល ​មានមនុស្ស​ម្នាក់ ​គេ​ចង់​ថើប​អ្នក​ ធម្មជាតិ​អ្នកនឹង មាន​សកម្មភាព​ ​បិទភ្នែក​ដោយ ខ្លួន​ឯងតែ​ម្តង។ អាច​ថា​ដើម្បី​ បញ្ឈប់​អារម្មណ៍​ភ័យ​ខ្លាច និង​បង្ហាញ​កា​រយល់ព្រម។ វា​ប្រៀប​ដូចជា ​ប្រសិនបើ​អ្នក ​សាកដាក់​ការសែត​ មក​នៅ​ជិ​តភ្នែក​ របស់​អ្នក​ ច្បាស់​ណាស់​ថា ​អ្នក​ប្រាកដជា ​មាន​អារម្មណ៍​មិន​ស្រួល ​ហើយមើល​រូប​ភាព ទាំងនោះ​ មិន​ច្បាស់​ទេមែនទេ? ហេតុនេះ ភ្នែក​យើង​មិន​អាច ​ផ្តោត​លើ​អ្វី​ បាន​ល្អ​នោះទេ ​បើ​វានៅជិត​ នឹង​យើង​ពេក ដូច្នេះ​ហើយ ​ទើប​បាន​ជា ​មនុស្ស​ភាគច្រើ​ន​ មាន​ទម្លាប់​បិទភ្នែក នៅពេលដែល​គេ​ថើបគ្នា​​៕​

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T