ស្នេហា៖ ពិតណាស់ យើងម្នាក់ៗគ្មានអ្នកណាចង់ឃើញមនុស្សដែលខ្លួនស្រលាញ់ ត្រូវទទួលរងនូវការឈឺចាប់ដោយសារតែខ្លួនឯងនោះទេ ប៉ុន្តែនៅពេលខ្លះ ទង្វើដោយមិនដឹងខ្លួនខ្លះរបស់យើង ក៏ត្រូវធ្វើឱ្យមនុស្សដែលយើងស្រលាញ់ឈឺចាប់ទាល់តែបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអញ្ចឹងហើយ បើមិនចង់ឱ្យមនុស្សដែលអ្នកស្រលាញ់ ត្រូវមកឈឺចាប់ជាមួយនឹងទង្វើដោយមិនដឹងខ្លួនរបស់អ្នកទេនោះ អ្នកគួរណាតែបានដឹងថាទង្វើមួយចំនួន ដូចដែលបានរៀបរាប់នេះ គឺវាពិតជាប៉ះពាល់ដល់អារម្មណ៍របស់មនុស្សដែលអ្នកស្រលាញ់ខ្លាំងណាស់ ទោះអ្នកគិតថាវាមិនមែនជារឿងធំដុំក៏ដោយ។
៤យ៉ាង ធ្វើឱ្យមនុស្សដែលអ្នកស្រលាញ់ឈឺចាប់ដោយមិនដឹងខ្លួន៖
១. សសើរអ្នកផ្សេងនៅចំពោះមុខ
ការសរសើរអ្នកផ្សេងនៅចំពោះមុខមនុស្សដែលអ្នកស្រលាញ់ អ្នកអាចនឹងគិតថាវាគ្រាន់តែជារឿងធម្មតាមួយ ប៉ុន្តែវាជារឿងមួយ ដែលធ្វើឱ្យមនុស្សដែលអ្នកស្រលាញ់ ទទួលរងនូវការឈឺចាប់ពីអ្នក ព្រោះថានៅលើលោកនេះ គ្មានអ្នកណាសប្បាយចិត្ត នឹងឃើញមនុស្សដែលខ្លួនស្រលាញ់សរសើរពីអ្នកផ្សេង ដោយមិនចេះក្រែងចិត្តបែបនេះទេ។
២. ប្រៀបធៀប
តាមពិតទៅ អ្នកក៏មិនមានបំណងអាក្រក់អ្វី ឬចង់ឱ្យមនុស្សដែលអ្នកស្រលាញ់ឈឺចាប់ដែរ ហើយទោះបីពេលខ្លះ អ្នកប្រៀបធៀបមនុស្សដែលអ្នកស្រលាញ់ទៅនឹងអ្នកដទៃ មកពីអ្នកចង់ឱ្យសង្សាររបស់អ្នក ស្រលាញ់និងយកចិត្តទុកដាក់មកលើអ្នកក៏ដោយ តែការប្រៀបធៀបបែបនេះ វានឹងធ្វើឱ្យមនុស្សដែលអ្នកស្រលាញ់ គិតថាខ្លួនគេល្អមិនគ្រប់គ្រាន់សម្រាប់អ្នក ហើយក៏លួចតូចចិត្ត និងឈឺចាប់តែម្នាក់ឯង។
៣. និយាយស្តីគំរោះគំរើយ
ដាច់ខាតមិនគួរប្រើពាក្យសម្តីគំរោះគំរើយដាក់មនុស្សដែលអ្នកស្រលាញ់នោះទេ ទោះអ្នកមិនសប្បាយចិត្ត ឬមានបញ្ហាមកពីណាក៏ដោយ ព្រោះមនុស្សដែលអ្នកស្រលាញ់ គេមិនមែនជាធុញសម្រាមសម្រាប់អ្នកជះកំហឹងដាក់ទេ ម្យ៉ាងនៅពេលដែលអ្នកនិយាយស្តីគំរោះគំរើយដាក់ វាមិនត្រឹមតែធ្វើឱ្យមនុស្សដែលអ្នកស្រលាញ់ឈឺចាប់ដោយសារតែសម្តីអ្នកទេ តែថែមទាំងធ្វើឱ្យគេអស់ចិត្តជាមួយអ្នកទៀតផង។
៤. ការព្រងើយកន្តើយ
ពេលខ្លះ អ្នកអាចនឹងរវល់ជាមួយនឹងការងាររៀនសូត្រ រហូតធ្វើឱ្យអ្នកទុកមនុស្សដែលខ្លួនស្រលាញ់ចោល ដែលវាជាអ្វីធ្វើឱ្យមនុស្សដែលអ្នកស្រលាញ់ឈឺចាប់បំផុត ទោះមនុស្សដែលអ្នកស្រលាញ់ គេនិយាយថាគេយល់ពីអ្នកក៏ដោយ ប៉ុន្តែគ្មានអ្នកណាម្នាក់ មិនកើតអីនោះទេ នៅពេលដែលត្រូវគេទុកចោល និងព្រងើយកន្តើយជាមួយនោះ ព្រោះមនុស្សណាក៏រវល់ដែរ តែសំខាន់គេចេះឆ្លៀត៕