កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា មកទល់ពេលនេះ ផលិតកម្ម YG នៅមិនទាន់បានប្រកាសពីការបន្តកុងត្រាថ្មីរបស់សមាជិកទាំងបួនរបស់ BLACKPINK នោះឡើយ ខណៈដែលកុងត្រាចាស់បានអស់សុពុលភាពនៅខែវិច្ឆិកាឆ្នាំ២០២៣នេះ។ ព័ត៌មានចចាមអារ៉ាមថា Jennie, Lisa និង Jisoo នឹងមិនបន្តកុងត្រាថ្មីបានផ្ទុះឡើង ស្របពេល Rose ត្រូវគេជឿថា ជាសមាជិកតែម្នាក់គត់ដែលបន្តកុងត្រាថ្មីជាមួយផលិតកម្ម។ យ៉ាងណាមិញ សកម្មភាពថ្មីៗនេះរបស់ Jennie បានធ្វើឲ្យអ្នកគាំទ្រមានការសង្ស័យថានាងបានចាកចេញពីផលិតកម្ម YG ហើយដោយសារតែនាងបានបង្ហាញខ្លួនជាអតីតអ្នកចាត់ការនៅ YG គឺលោក Hosup និង Jaemin នៅពេលដែលនាងចូលរួមបង្ហាញខ្លួនឲ្យហាងទឹកអប់ម៉ាក Tamburins ដែលនាងបានផ្សព្វផ្សាយឲ្យ កាលពីថ្ងៃទី១៦ខែវិច្ឆិកានេះ។អ្នកគាំទ្រគិតថា Jennie អាចនឹងផ្លាស់ទ្រនំថ្មីហើយងាកមកធ្វើការជាមួយអ្នកចាត់ការចាស់របស់នាងស្របពេលអ្នកផ្សេងទៀតគិតថា នាងគ្រាន់តែមានទំនាក់ទំនងជិតស្និទ្ធជាមួយ Hosup និង Jaemin ហើយចេញដើរជាមួយគ្នាធម្មតាប៉ុណ្ណោះ៕
ហ្វេនៗគិតថា Jennie ចាកចេញពី YG ហើយ ដោយសំអាងលើហេតុផលមួយនេះ
តារា & កម្សាន្ដ
១៧-វិច្ឆិកា-២០២៣ ៨ព្រឹក · មួយឆ្នាំមុន
សកម្មភាពថ្មីៗនេះរបស់ Jennie បានធ្វើឲ្យអ្នកគាំទ្រមានការសង្ស័យថានាងបានចាកចេញពីផលិតកម្ម YG ហើយដោយសារតែនាងបាន...