យល់ដឹង៖ ពិធីបុណ្យ ចូលឆ្នាំចិន ជាពិធីបុណ្យ ចូលឆ្នាំប្រពៃណីជាតិ ដ៏ធំមួយរបស់ ប្រជាជនចិន ដែល ជនជាតិចិន ប្រកាន់យកថ្ងៃនេះ ជាថ្ងៃឈប់សម្រាក ក្នុងប្រទេសរបស់ខ្លួន ដើម្បីធ្វើការជួបជុំ បងប្អូននិង រៀបចំចាត់ចែង ម្ហូបអាហារ ដាក់សែននិង ទទួលទានជួបជុំ បងប្អូនជិតឆ្ងាយ ក្នុងថ្ងៃនោះ ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាក់ស្តែង សម្រាប់ប្រជាជនចិន ក៏ដូចជា ប្រជាជនដទៃ ផ្សេងៗទៀត ដែលរស់នៅតាម បណ្តាប្រទេសផ្សេងៗ ដែលមានជាប់ សាច់សែលោហិតចិន តែងមានទម្លាប់មួយ ដែលគេតែងប្រកាន់ធ្វើ ក្នុងឳកាសបុណ្យ ចូលឆ្នាំចិន៣ ថ្ងៃនោះគឺ ការឲ្យអាំងប៉ាវគ្នា ទៅវិញទៅមក។
តើការឲ្យអាំងប៉ាវនេះ មានអត្ថន័យ យ៉ាងដូចម្តេច សម្រាប់ជនជាតិចិន?

អាំងប៉ាវ ដែលជាភាសាចិន ហៅថា«Hongbao» គឺជាលុយដែល គេរៀបដាក់ ក្នុងកញ្ចប់ពណ៌ក្រហម ហើយជាទម្លាប់ គេតែងតែជូនវា ទៅឲ្យកូនចៅពី សំណាក់ចាស់ទុំ ឬអ្នកមានគ្រួសារ ឲ្យទៅ អ្នកនៅលីវ។ នេះគឺជា ប្រពៃណីរបស់ ជនជាតិចិន តាំងពីបុរាណកាល មកម្ល៉េះ។
ហេតុអ្វីគេជ្រើសរើសអាំងប៉ាវដែលមានពណ៌ក្រហម?

ពណ៌ក្រហម ត្រូវបានប្រជាជនចិន គិតថាជាពណ៌ ដែលនាំមកកម្លាំង សុភមង្គល និងនាំសេចក្តី សុខសប្បាយ។ ការដែលគេ ដាក់លុយទៅក្នុង អាំងប៉ាវនោះគឺ គេសង្ឈឹមថា អ្នកដែលទទួលនឹង មានសេចក្តី សុខសប្បាយ។
***ក៏ប៉ុន្តែអ្នកដែល ទទួលបាន អាំងប៉ាវមិនគួរ បើកមើលភ្លាមៗ នៅចំពោះមុខ អ្នកឲ្យនោះទេ ព្រោះធ្វើបែបនេះ ត្រូវបានគេចាត់ទុកថា ជាអំពើគ្មានសីលធម៌។
ជាមួយគ្នានេះ សម្រាប់ការឲ្យ អាំងប៉ាវអ្នកដែល មានបំណងចង់ចែក អាំងប៉ាវឲ្យទៅ មនុស្សជុំវិញខ្លួន គប្បីមាន ការរៀបចំ ឲ្យហើយជាមុន។ ពោលគឺមុនពេល ដែលស្នូរជួង នៃពិធីបុណ្យចូលឆ្នាំចិន ត្រូវបានបន្លឺឡើង។
តើអ្នកណាខ្លះ ដែលអ្នកគួរតែ ឲ្យអាំងប៉ាវ? ហើយគួរជូន ក្នុងទឹកប្រាក់ប៉ុន្មាន?

ជាប្រពៃណី អ្នកដែលមាន ការងារធ្វើគឺជា អ្នកដែលអាច ផ្តល់អាំងប៉ាវ ទៅឲ្យគេហើយ។ ការឲ្យអាំងប៉ាវ នេះគឺជា ការចែករំលែក លាភសំណាង ទៅកាន់អ្នក ដែលទទួល។ ជាទូទៅ ចំនួនទឹកប្រាក់ដែល ដាក់នោះគឺ អាស្រ័យទៅលើ ប្រាក់ចំណូលរបស់ អ្នកតែប៉ុណ្ណោះ (ស្រេចតែ អ្នកដាក់)។ ក៏ប៉ុន្តែ វាជាទម្លាប់មួយ សម្រាប់អ្នកដែល មិនទាន់រៀបការ យល់ល្អមិនចាំបាច់ ផ្តល់អាំងប៉ាវ ទៅឲ្យគេនោះទេ។ ហើយអ្នកដែល រៀបការហើយ ក៏នៅតែអាច ទទួលបានអាំងប៉ាវ ពីអ្នកដែល ជិតស្និទ្ធដូចជា ឳពុកម្តាយដដែរ។ នេះបញ្ជាក់ពី ការស្រលាញ់ និងការប្រសិទ្ធិពរជ័យ ជូនដល់កូនៗ។
***ចំនួនទឹកប្រាក់ ដែលគួរដាក់ ធ្វើជាអាំងប៉ាវ៖

១. ចាស់ទុំ អាចចាប់ពី ១០០ដុល្លារ រហូតដល់ ៣០០ដុល្លារ
២. អ្នកមានអាយុប្អូន អាចចាប់ពី ២០ដុល្លារ ឡើងទៅបាន
៣. កូន អាចចាប់ពី ១០ដុល្លារ ទៅដល់ ៣០ដុល្លារ
៤. និយោជិក អាចចាប់ពី ២០ដុល្លារ ទៅដល់ ២០០ដុល្លារ
៥. ចំពោះអ្នកដែលមិនមែនជាគ្រួសារ អាចចាប់ពី ៥ដុល្លារ ទៅដល់ ១០ដុល្លារ៕
ប្រភព៖ Chinalightlights