ជំនាញលំបាកៗ ដែលធ្លាប់តែមាន មនុស្សប្រុសធ្វើ បច្ចុប្បន្នមនុស្សស្រី ក៏អាចធ្វើបាន

//s9.kh1.co/8d/8d1b1ea112b4cba0f19456e39f395db9e260363e.jpg
ការងារ & សមិទ្ធផល

 ២០-មេសា-២០២១ ៣ល្ងាច · ៤ ឆ្នាំមុន

បច្ចុប្បន្នយេនឌ័រ លែងជាសារៈសំខាន់ទៀតហើយ សមត្ថភាព និងប្រាជ្ញាទើបជារឿងចាំបាច់ ក្នុងការបម្រើការក្នុងស្ថាប័ន ឬក្រុមហ៊ុនផ្សេងៗ។

កម្សាន្ត៖ ដូចអ្នកទាំងអស់គ្នា បានដឹងហើយថា សង្គមខ្មែរពីអតីត គឺមានការរើសអើងចំពោះ យេនឌ័រជាខ្លាំង ហើយក៏មានការកំរិតតួនាទីយ៉ាងតឹងរឹង ចំពោះ​ស្ត្រីដាច់ខាត ត្រូវតែជាអ្នកមើលការខុសត្រូវ និងធ្វើការងារផ្ទះ​ ហើយបុរសជាអ្នកចាត់ចែង និងសម្រេចចិត្ត ក្នុងការងារសមាគមន៍ ឬតួរនាទីរាជការផ្សេងៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បច្ចុប្បន្នមានការតវ៉ា និងប្រឆាំងយ៉ាងខ្លាំងទៅលើការរើសអើងយេនឌ័រ ដោយស្នើរសុំឲ្យមានភាពស្នើគ្នា។ បើយើងពិនិត្យមើលឲ្បបានល្អិតល្អន់ យើងនឹងបានឃើញថា​ មាននារីជាច្រើនមានប្រាជ្ញា និងសមត្ថភាពមិនចាញ់បុរសនោះទេ ហើយនារីទាំងអស់នោះ គឺអាចធ្វើការងារ ជាច្រើនបានដូចបុរសយ៉ាងអញ្ជឹង។

គួរបញ្ជាក់ផងដែលថា បច្ចុប្បន្ននៅតាមស្ថាប័ន រដ្ឋ ឯកជន និងមន្រ្តីរាជការ តូចធំតែងតែ បើកសិទ្ធនិងទទួល បេក្ខនារី ឲ្យចូលបំរើការ ដោយពុំមាន ការរើសអើងទៀតឡើយ និងមានការផ្តល់សិទ្ធ និងអត្ថប្រយោជន៍ស្មើៗគ្នា។ 

ខាងក្រោមជាការងារមួយចំនួន ដែលនារីអាចធ្វើបាន និងមានភាពលេចធ្លោថែមទៀតផង៖

១. ស្ថាបត្យកម្ម

បច្ចុប្បន្នមាននារីជាច្រើន ដែលចាប់អារម្មណ៍រៀន និងធ្វើការជំនាញនេះយ៉ាងខ្លាំង ទោះជាវាជាជំនាញដែលទាមទារការតាំងចិត្តខ្ពស់ មានសមត្ថភាព​ និងការច្នៃប្រឌិតខ្ពស់ ហើយក៏ទាមទាកម្លាំងច្រើនក៏ដោយ ប៉ុន្តែនៅតែមាននារីជាច្រើនដែលអាចសម្រេចវាបានយ៉ាងល្អ។

ស្ថាបត្យកម្ម
ស្ថាបត្យកម្ម

២. ទាហាន

ដូចអ្នកបានដឹងហើយថា ជំនាញនេះគឺទាមទា​ ឲ្យមនុស្សមានភាពព្យាយាម និងកម្លាំងផ្នែករាងកាយយ៉ាងខ្លាំង ហើយក៏មានទាហាននារីជាច្រើនដែល អាចពុះពារវាបានយ៉ាងស្វាហាប់។

ទាហាន
ទាហាន

៣. វិស្វកម្ម

 ការផ្តោតអារម្មណ៍ គឺការមានជំនាញបច្ចេកទេសចាំបាច់ និងសមត្ថភាពក្នុងការបំពេញការងារ។ តម្រូវឲ្យត្រូវចុះការដ្ឋានទាំងយប់ ទាំងថ្ងៃ។ ទាមទាឲ្យមានភាពស្វាហាប់ និងសម្របខ្លួនទៅនឹងមជ្ឃដ្ឋានថ្មី។

វិស្វកម្ម
វិស្វកម្ម

៤. វិស្វកម្មអគ្គិសនី

វិស្វករអេឡិចត្រូនិច ត្រូវតែមានលទ្ធភាពអនុវត្ត ចំណេះដឹង ទៅនឹងការងារថ្មីៗ នៅក្នុងរាល់គម្រោងដែលអនុវត្ត និងចូលរួមក្នុងការអប់រំបន្ត ដើម្បីរក្សាការផ្លាស់ប្តូរនៅក្នុងបច្ចេកវិទ្យា។ ត្រូវតែមានលទ្ធភាព តាមដានធាតុរចនា និងលក្ខណៈបច្ចេកទេសជាច្រើន នៅពេលបង្កើត ប្រព័ន្ធអគ្គិសនី និងផលិតផលអេឡិចត្រូនិចស្មុគស្មាញ។

 វិស្វកម្មអគ្គិសនី
 វិស្វកម្មអគ្គិសនី

៥. អាកាសយានិក

 អាកាសយានិក ជាជំនាញមួយដែលទាមទាការទទួលខុសត្រូវខ្ពស់ មានជំនាញ ប្រាជ្ញា សមត្ថភាព និងការបណ្តុះបណ្តាលយ៉ាងយកចិត្តដាក់ជាខ្លាំង ហើយក៏ជាការងារមួយដែល ប្រឈមមុខនឹងគ្រោះថ្នាក់ខ្លាំងផងដែរ៕

 អាកាសយានិក
 អាកាសយានិក
Ny Sreyda
នី ស្រីដា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T