យល់ដឹង៖ យើងភាគច្រើនខិតខំធ្វើការ ដើម្បីទទួលបាន ជោគជ័យនូវអាជីពមួយ។ យើងចំណាយពេលច្រើនឆ្នាំនៅសាលារៀន ហើយបន្ទាប់មកទទួលបាន ការងារដែលមានប្រាក់ខែល្អ ដែលយើងគិតថា នឹងនាំមកនូវជីវិតសុខស្រួល។ បន្ទាប់មកយើងគិតតែពី ធ្វើការពីមួយថ្ងៃទៅ មួយថ្ងៃរហូតភ្លេច ផ្តល់ពេលសម្រាក គ្រប់គ្រាន់សម្រាប់ខ្លួនឯង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនមានអ្វីខុសទេ ជាមួយការមានមហិច្ឆិតា និងការព្យាយាម ដើម្បីទទួលបានការរស់នៅ ប្រកបដោយផាសុកភាពនោះ។ បញ្ហាដែលយើងមានគឺ យើងមិនរក្សាតុល្យភាព ជីវិតការងារឲ្យបានល្អ។ យើងដឹងពីរបៀបធ្វើការ ប៉ុន្តែយើងមិនដឹងពីរបៀបរៀបចំ និងរីករាយនឹងជីវិត។
នៅក្នុងអត្ថបទនេះ នឹងបង្ហាញអ្នក ពីរបៀបបន្ធូរអារម្មណ៍ ជាមួយសកម្មភាពសាមញ្ញ និងរីករាយមួយចំនួន ដូច្នេះអ្នកអាចរកឃើញ នូវសន្តិភាព និងតុល្យភាពក្នុងជីវិតរបស់អ្នក។ ជាពិសេសអាចសម្រាកពីការងារ ជាប្រចាំបានយ៉ាងល្អ។
ខាងក្រោមនេះ ជាវិធីជួយអ្នកអាច កាត់បន្ថយស្ត្រេស បានយ៉ាងមានប្រសិទភាព៖
ចង់បានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សសូមចុច៖https://t.me/khmerload
១. ងូតទឹកក្តៅ
ការងូតទឹកក្តៅ មានអត្ថប្រយោជន៍ជាច្រើន។ វានឹងជួយអ្នក ឱ្យសម្រាកកាយ និងផ្លូវចិត្ត។ ទឹកក្តៅឧណ្ឌៗ នឹងបន្ធូរសាច់ដុំរបស់អ្នក បំបាត់ភាពតានតឹង និងភាពឈឺចាប់បានយ៉ាងល្អ។

២. ចំណង់ចំណូលចិត្ត
ស្វែងរកចំណង់ចំណូលចិត្ត ដែលអ្នកចូលចិត្តបំផុត ដែលជាការកំសាន្ត។ អ្នកអាចបន្ធូរអារម្មណ៍ជាមួយ សកម្មភាពអកម្មដូចជា មើលទូរទស្សន៍ អានសៀវភៅ ឬស្តាប់ចម្រៀងជាដើម។ វានឹងអាច ជួយអ្នកបង្វែរ ការយកចិត្តទុកដាក់របស់ អ្នកលើរឿងដែល ធ្វើឱ្យអ្នកតានតឹង ហើយផ្តល់ការយកចិត្ត ទុកដាក់របស់អ្នក ចំពោះអ្វីដែលនាំឱ្យ អ្នករីករាយ និងមានសុភមង្គលវិញ។

៣. ចំណាយពេល ជាមួយមនុស្សជាទីស្រឡាញ់
សម្រាប់មនុស្ស ភាគច្រើនក្រុមគ្រួសារ និងមិត្តភក្តិ ពិតជាអាច នាំឱ្យយើងមានភាពរីករាយ និងការសេចក្តីសុខបាន។ ការចំណាយពេល ជាមួយមនុស្សដែលយើងស្រលាញ់ ពិតជាអាចជួយឱ្យ យើងមានអារម្មណ៍ធូរស្រាល ហើយក៏អាចទទួលបាន នៅសុភមង្គលពេញលេញ បានផងដែរ។

៤. សាកល្បងសមាធិ
សមាធិគឺជា វិធីសាស្ត្រមួយដ៏មានឥទ្ធិពល ដើម្បីជួយអ្នក ក្នុងការសម្រាកផ្លូវចិត្ត។ ការសិក្សានាពេលថ្មីៗនេះ បានរកឃើញថា ការតាំងសមាធិត្រឹមតែ១៥នាទី អាចមានតម្លៃស្មើនឹង អ្នកឈប់សម្រាកពេញមួយថ្ងៃ ឯណ្ណោះ។

៥. ឈប់សម្រាក
វិធីល្អបំផុតមួយ ដើម្បីសម្រាក គឺការឈប់សម្រាក ហើយធ្វើវិស្សមកាល។ ត្រូវប្រាកដថា នេះជាវិស្សមកាលពិតប្រាកដ ពោលគឺយ៉ាងហោចណាស់ មួយសប្តាហ៍ ឬពីរសប្តាហ៍។ ដើម្បីអ្នកអាចចំណាយពេល ច្រើនថ្ងៃសម្រាប់ខ្លួនឯង ដើម្បីធ្វើឱ្យ ខួរក្បាលអ្នកអាចលាងជំម្រះ ភាពតានតឹងបានខ្លះ។ ហើយវិស្សមកាលដ៏ល្អបំផុត គឺអ្នកទៅកន្លែងណា ដែលអ្នកមិនធ្លាប់បានទៅពីមុន។ ព្រោះវានឹងអាច ជួយលាងជម្រះ ចិត្តគំនិតអ្នក ឲ្យមានភាពស្រស់ស្រាយ និងស្រស់ថ្លាជាងមុន៕
ប្រភព ៖ lifehack
