យល់ដឹង៖ ពិធីបុណ្យ ប្រពៃណីចូលឆ្នាំចិន នឹងប្រារព្ធធ្វើឡើង នៅរយៈពេលមិនដល់ មួយអាទិត្យទៀត នោះទេ ត្បិតតែមិនមែន ជាពិធីបុណ្យ ផ្លូវការសម្រាប់ ប្រទេសយើង ក៏ពិតមែន តែសម្រាប់អ្នក ដែលមានជាប់ សាច់សារលោហិត ជាសែស្រឡាយចិន ភាគច្រើនគឺសុទ្ធតែ មានការរៀបចំ ចាត់ចែងចូលឆ្នាំចិន ទាំងអស់គ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជឿជាក់ថា ចាប់ពីឥឡូវទៅ អ្នកដែលមាន ជាប់សែស្រឡាយចិន ភាគច្រើនក៏ប្រាកដជា មានជាការស្វែងរក ជាវនៅអំណោយផ្សេងៗ ជូនទៅកាន់ ឳពុកម្តាយ បងប្អូន មិត្តភក្តិ និងអ្នករួមការងារ ជាដើម។
ក៏ប៉ុន្តែ សម្រាប់កាដូនេះ សម្រាប់ប្រជាជនចិន មានជំនឿថា ការទិញកាដូ ជូនឲ្យគ្នានេះ មានកាដូមួយចំនួន អាចនាំនៅ អពមង្គលទៅកាន់ អ្នកទទួលទៅវិញ។ ហេតុនេះ ដើម្បីចៀសវាងទិញ កាដូខុស ហើយកាដូដែល គួរទិញ ក៏សូមទៅដឹង ជាមួយនារី ទាំងអស់គ្នា៖
***កាដូដែលល្អគួរជូនឲ្យគ្នារបស់ជនជាតិចិន៖
១. តែ

ជនជាតិចិន ចូលចិត្តផឹកតែ ខ្លាំងណាស់។ តែជាជម្រើសទី១ របស់ចិនក្នុង ការទទួលភ្ញៀវ គ្រប់ជាតិសាសន៍។ ជារឿង ល្អប្រសើរ បើអ្នកវេចខ្ចប់តែ ឲ្យបានសមរម្យ ដើម្បីធ្វើជាអំណោយ។
២. ផ្លែឈើ

អ្នកអាចយក កន្ត្រកផ្លែឈើ ជាអំណោយ ក្នុងឳកាសចូលឆ្នាំចិន ជូនសាច់ញ្ញាតិ និងមិត្តភក្តិ។ ការជូនអំណោយ ជាផ្លែប៉ោម និងផ្លែក្រូច តំណាងឲ្យ សំណាងល្អ និងសុខសុវត្ថិភាព។
៣. អាំងប៉ាវ

ការឲ្យអំណោយ អាំងប៉ាវ នៅថ្ងៃចូលឆ្នាំចិន មិនបាន ផ្តោតសំខាន់ លើអ្វីក្នុង អាំងប៉ាវនោះទេ តែអ្វីដែល សំខាន់នោះគឺ ស្រោមអាំងប៉ាវ ដែលមានពណ៌ក្រហម។ អ្នកដែលបាន អាំងប៉ាវពុំគួរបើក ចំពោះមុខ មនុស្សដែលបាន ឲ្យនោះទេ ព្រោះវាជារឿងមួយ ដែលមិនសមរម្យ។ អ្នកអាចប្រើ កាបូបពណ៌ក្រហម ជំនួសអាំងប៉ាវបាន ដែលអាចនាំលាភ នាំសុភមង្គល ដល់អ្នកទទួល។
***របស់ដែលអ្នកពុំគួរ យកមកធ្វើជាអំណោយ ក្នុងឳកាសចូលឆ្នាំចិន
បើអ្នកជូន អំណោយនោះ ទៅកាន់មិត្តភក្តិ អ្នកអាចនឹង បែកបាក់មិត្តភាព ពេលគេទទួលបាន អំណោយនោះ មានដូចជា៖
១. អំណោយពណ៌សនិងខ្មៅ

ពណ៌ក្រហម សម្រាប់ជនជាតិចិន តំណាងឲ្យ សំណាងល្អ ឯខ្មៅនិងស គេប្រើប្រាស់ នៅក្នុងបុណ្យសព។ ម្យ៉ាងទៀត សម្ភារៈដែលមាន ពណ៌ខ្មៅនិងស គួរកុំប្រើប្រាស់ ក្នុងឳកាស ចូលឆ្នាំចិនអី។
២. អំណោយជាខ្សែក

អ្នកគួរកុំ យកខ្សែក មកធ្វើជាអំណោយ ឲ្យមិត្តភក្តិនោះទេ។ ចិនភាគច្រើន តែងគិតថា ការឲ្យអំណោយ ជាខ្សែក ក្រវាត់ក ខ្សែក្រវាត់ គឺអំណោយសម្រាប់តែ គូស្វាមីភរិយា ជូនគ្នាទៅវិញទៅមក តែប៉ុណ្ណោះ។
៣. អំណោយមួកពណ៌បៃតង
អ្នកពុំគួរពាក់ មួកពណ៌បៃតង ព្រោះមានន័យថា ស្វាមីភរិយាពុំមាន ភាពស្មោះត្រង់ រវាងគ្នា និងគ្នា។ ដូច្នេះអ្នកគួរកុំ ប្រើប្រាស់ពណ៌បៃតង ក្នុងឳកាស នៃពិធីបុណ្យ ចូលឆ្នាំចិនអី៕