ពិភពលោកក្រឡាប់ចាក់! ពេលនេះសូម្បីតែ អុីណូ ក៏ដាក់បទបែបរ៉េប ផ្អើលហ្វេនៗ (មានវីដេអូ)

//s9.kh1.co/19/194f34cd935fb545e70439cdca9b606213610f77.jpg
តារា & កម្សាន្ដ

 ១០-កុម្ភៈ-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មិនធម្មតា! ក្រោយពីតារាចម្រៀង ព្រាប សុវត្ថិនិង ខេមរៈ សិរីមន្តចេញបទរ៉េបរួចមក លោក អុីណូក៏ចេញបទប្រភេទញ៉ាក់ដូច្នេះដែរ ចំពោះអត្ថន័យវិញគឺចាក់ដោតខ្លាំង។

ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុនឃើញថា តារាចម្រៀងលោក អុីណូ បានទម្លាក់បទចម្រៀងបានរ៉េបហុីបហបមួយបទនៅក្នុងបណ្តាញសង្គម ក្រោយពីតារាចម្រៀង ព្រាបសុវត្ថិនិង ខេមៈសិរីមន្ត តបានចេញបទបែបញ៉ាក់កន្រ្តាក់អារម្មណ៍បែបនេះរួចមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាចម្រៀងប្រុសរូបនេះ បានចេញបទមួយដែលមានចំណងជើងថា «Talk sh*it» នៅក្នុងគេហទំព័រយូធូប ដែលបទនេះលោក ចង់និយាយអំពីរឿងពិតរបស់ខ្លួន នឹងការរើសអើងកាលពីជាង១០ឆ្នាំមុន ដោយសារមិនទាន់ល្បី ជិះម៉ូតូ Smash មិនទាន់សម័យ ដើរមិនចុះចំណោមគេ នៅផ្ទះជួល។

ក្រៅពីនេះទៀត បទនេះបានបង្កប់អត្ថន័យ ដោយចង់លើកទឹកចិត្ត ដល់អ្នកក្រខ្សត់ ដល់អ្នកដែលត្រូវគេមើលងាយ ដែលត្រូវគេប្រកាន់វណ្ណៈដាក់ខ្លួន ឲ្យក្រោកឈរឡើង កុំបាក់ទឹកចិត្ត ត្រូវមានការតស៊ូ ព្រោះយើងមិនមែនក្ររហូតនោះទេ។

ចំណែកអ្នកគាំទ្រក៏បានបានភ្ញាក់ផ្អើលដែលតារាប្រុសរូបនេះអាចរ៉េបបានផង ដោយកន្លងធ្លាប់តែស្តាប់បទលោកច្រៀងជាបទមនោសញ្ចេតនាប៉ុណ្ណោះ៕

តោះកុំចាំយូរខាតពេលចូលមកមើលរូបភាពនិង ស្តាប់បទនេះទៀតអស់គ្នា​៖

អុីណូ
អុីណូ
អុីណូ
អុីណូ
អុីណូ
អុីណូ
អុីណូ
អុីណូ
អុីណូ
អុីណូ
វីដេអូបទចម្រៀង
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T